ព័ត៌មានជាតិ

ជិះម៉ូតូទៅស្រុក ត្រូវរថយន្តបើកកៀរ ដួលរងរបួសដំណំ ពីរនាក់បងប្អូន

ភ្នំពេញ: បុរស២នាក់បងប្អូន រងរបួសជាដំណំ ខណ:ដែលឌុបគ្នាទៅលេងស្រុក ត្រូវបានរថយន្តកូរ៉េមួយគ្រឿង បើកកៀរបណ្ដាលឲ្យដួល ច្រងាប់ច្រងិល រួចរថយន្តបង្កបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរស២នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1O-6652 ឌុបគ្នាធ្វើដំណើរ ពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ត្រូវបានរថយន្តកូរ៉េមួយគ្រឿង បើកស្របទិសគ្នាគេចពីរថយន្តខាងមុខ ជ្រុលមកកៀរម៉ូតូជនរងគ្រោះ ដួលតែម្តង ហើយរថយន្តបន្ថែមល្បឿនបើករត់គេចបាត់ទៅ។

ជនរងគ្រោះឈ្មោះ ទេព សុខា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករ រងរបួសចិញ្ចើម ក្បាល ត្រូវជាប្អូន ។ ចំណែកបងប្រុសឈ្មោះ ទេព ខេន អាយុ៤២ឆ្នាំ មុខរបរ កម្មករ របួសជើង ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់បងប្អូន ត្រូបាន ក្រុមសង្រ្គោះរបស់អង្គភាព៧១១ ចេញទៅអន្តរាគមន៍ ចាត់ចែងដឹកបញ្ជូនទៅព្យាបាលរបួស ៕

មតិយោបល់