បាត់ដំបងៈ កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង បណ្ដាលឲ្យស្លាប់បុរសម្នាក់ ត្រង់ចំណុចភូមិបរិបូណ៌ ឃុំស្ដៅ ស្រុករតនមណ្ឌល។
សពជនរងគ្រោះឈ្មោះ ចាន់ ចៀន អាយុ ៦៨ឆ្នាំ រស់នៅភូមិបរិបូរណ៍ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងមានប្រពន្ធឈ្មោះ ជា សារឿយ ភេទស្រីអាយុ ៥៧ឆ្នាំ ។
សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងប្រពន្ធ ទៅស៊ីឈ្នួលបេះសណ្តែក ពេលត្រលប់មកផ្ទះវិញ បានរករឿងឈ្លោះជាមួយប្រពន្ធ។
ក្រោយពីការឈ្លោះប្រកែកគ្នារួច ជនរងគ្រោះជាប្ដី បានដើរចូលទៅក្នុងផ្ទះ ចាក់សាំងដុតផ្ទះ រួមទាំងខ្លួនឯងបណ្តាលឲ្យស្លាប់នៅក្នុងផ្ទះតែម្តង។
ករណីនេះ គឺបណ្តាលមកពីជនរងគ្រោះ ប្រចណ្ឌប្រពន្ធខ្លាំងពេក និងមានរោគសសៃប្រសាទផង។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើពិធីបុណ្យសពតាមប្រពៃណី៕
មតិយោបល់