ភ្នំពេញៈ គ្រោងឆ្អឹងសាកសពមនុស្ស មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ បានស្លាប់មានសភាពស្អុយ នៅក្នុងបេ ពណ៌ខៀវ ចំហរក្បែរគំនរសំរាម ត្រូវបានកម្មករសំណង់ប្រទះឃើញ ខណៈរូបគាត់ទៅបត់ជើងរួចដើរកាត់ទីនោះ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅដីវាលមួយកន្លែង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុ មានបុរសម្នាក់វ័យ៣៩ឆ្នាំ ឈ្មោះ ឈូក ចំរើន មុខរបរកម្មកសំណង់ ស្នាក់នៅបណ្តោះអាសន្ននៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ជាអ្នកប្រទះឃើញ ខណៈពេលបត់ជើងរួចក៏ដើរកាត់ទីនោះហើយធុំក្លិនស្អុយក៏មានការសង្ស័យ រកមើលស្រាប់តែប្រទះឃើញគ្រោងឆ្អឹងសាកសពក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន លុះសមត្ថកិច្ចចុះដល់កន្លែងកើតហេតុរួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះពិនិត្យតែម្តង។
បើតាមការឲ្យដឹងពីសមត្ថកិច្ចសន្និដ្ឋានជាបឋមថា គ្រោងឆ្អឹងនោះជាឆ្អឹងមនុស្សប្រុស ហើយកំពុងបើកការស្រាវជ្រាវបន្ត៕
មតិយោបល់