ភ្នំពេញៈ បុរសញៀនថ្នាំម្នាក់ ត្រូវនគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបំផ្លាញទ្រព្យសម្បត្តិ និងបម្រុងដុតផ្ទះ តាមសំណូមពរពីឪពុកម្តាយរបស់ជនសង្ស័យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ផ្លូវ១២៦ ត្រង់ចំណុចផ្ទះ៩២អឺ៤ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
សមត្ថកិច្ចឲ្យដឹងថា ដោយមានកិច្ចសហការពីប្រជាពរដ្ឋ បានរាយការណ៍ មកថា មានមនុស្សប្រើអំពើហិង្សា វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហើយបម្រុងដុតផ្ទះ ពេលនោះ កម្លាំងខណ្ឌ និងប៉ុស្តិ៍ បានចុះទៅដល់ ចំណុចកើតហេតុខាងលើ ហើយក៏មានការសំណូមពរ ពីឪពុក ម្តាយជនសង្ស័យផង ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ញឹក សោភណ្ឌ័ ភេទប្រុស អាយុ៤០ ឆ្នាំ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញ ធ្វើរការសាកសួរ តាមនិតិវិធីច្បាប់៕
មតិយោបល់