ព័ត៌មានជាតិ

មេខ្លោងលក់គ្រឿងញៀននៅម្តុំកំពង់ចំលងអរិយក្សត្រ គ្មានអ្នកណាម្នាក់ស្គាល់ ពាក់តែម៉ាស់…

កណ្តាល: កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចកំពង់ចម្លងអរិយក្សត្រ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យទី១ឈ្មោះ ហែម ពៅ អាយុ៣១ឆ្នាំ មុខរបរ រត់កង់បី ទីលំនៅបច្ចុប្បន្នសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២ឈ្មោះ ណា ទ្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។

ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៣កញ្ចប់ (ធំមធ្យម ០៧ កញ្ចប់,តូច ០៦ កញ្ចប់ ) , ទូរសព្ទ័៣ គ្រឿង ម៉ាក iphone5 ចំនួន១ គ្រឿង Nokia ២គ្រឿង , កាំបិតចុច ០១ , បំពង់សម្រាប់ជក់ថ្នាំញៀន០១ និងកាបូបស្ពាយ១កញ្ចប់បារី MEVIUS ចំនួន២ , ម៉ូតូកង់បីចំនួន ១គ្រឿង និងប្រាក់ដុល្លារ១០ដុល្លារ និងប្រាក់រៀល ២០,០០០រៀល។

មុននឹងឈានដល់ការឃាត់ខ្លួន នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍ សារិកាកែវ និងប៉ុស្តិ៍អរិយក្សត្របានសហការ ជាមួយកម្លាំងជំនាញស្រុកតាមដានមុខសញ្ញានេះជាច្រើនថ្ងៃមកហើយ លុះដល់ថ្ងៃកើតហេតុ ក៏ឃើញមុខសញ្ញាឆ្លងដរមកពីភ្នំពេញតាមកំពង់ចម្លងអរិយក្សត្រ កម្លាំងសមត្ថកិច្ចក៏បានហៅត្រួតពិនិត្យ ក៏ឃើញមានថ្នាំញៀន ចំនួន ១៣ កញ្ចប់។ បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យមកអធិការដ្ឋានដើម្បីចាត់ការតាមផ្លូវច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័បានសារភាពថា ថ្នាំញៀននេះ មេគាត់ជាអ្នកប្រើឲ្យយកមកឲ្យគេនៅត្រើយខាងកើតទន្លេមេគង្គ ហើយមិនស្គាល់មុខ មេទេ គឺពេលត្រូវការប្រើមេតេហៅឲ្យទៅយក រឺយកមកឲ្យដោយពាក់ម៉ាស់មិនឲ្យឃើញមុខឡើយ៕

មតិយោបល់