ប៉ៃលិនៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ កម្លាំងប៉ុស្ដិ៍នគរបាលឃុំស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងក្នុងករណីប៉ុនប៉ងហិង្សាដោយចេតនាមួយករណី កើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនសង្ស័យឈ្មោះ កែវ ម៉េងហួរ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅនៅភូមិឃុំកើតហេតុខាងលើ បានយកកាំបិតទៅភ្ជង់.កនិងគំរាមកំហែងទៅលើជនរងគ្រោះឈ្មោះ និន និត ភេទ ស្រី អាយុ៤៥ឆ្នាំ មុខរបរ អ្នកលក់នំ មានទីលំនៅ នៅភូមិឃុំខាងលើ។
មូលហេតុ ទំនាស់ពាក្យសម្ដី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់