ព័ត៌មានជាតិ

សមត្ថកិច្ច​​ចាប់បានបក្ខពួកក្រុមចោរលួចម៉ូតូ នៅខណ្ឌឫស្សីកែវ!

ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវបង្ក្រាបមុខសញ្ញាសេសសល់ករណីលួចលួចយកម៉ូតូបានម្នាក់ទៀតហើយនៅថ្ងៃទី៩នេះ។

គួររំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨​ នៅចំណុចផ្ទះលេខ១៧ ផ្លូវលេខ៥ក្រុមទី៤ភូមិ ក្រោលគោសង្កាត់ គីឡូម៉ែត្រលេខ៦ មានករណីលួចម៉ូតូមួយគ្រឿង ម៉ាកហុងដា F-T-R ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1CK-4130មួយ​គ្រឿង ។

ជនរងគ្រោះឈ្មោះ ទូច ម៉ាថេង ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មការនី បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុ។
បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពជាក់ស្តែងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញ៉ែម ហៃ ហៅ ហៃ ភេទប្រុសអាយុ ១៨ ឆ្នាំ មុខរបរ រត់តុការ ស្នាក់នៅផ្ទះលេខ ផ្លូវ ភូមិ មិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ​។
លុះដល់វេលាម៉ោង១០ព្រឹកថ្ងៃទី០៩ខែមករា​ ឆ្នាំ២០១៩ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះម៉េត វឿន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅបន្ទប់ជួលគ្មាន​លេខ ផ្លូវបេតុង ក្រុម៩​ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ​

សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃ 0៤ ខែ ធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះបានទុកម៉ូតូនៅក្នុងបន្ទប់ជួលលេខ១៧ចាក់សោ ហើយជនរងគ្រោះចេញទៅធ្វើការយប់រហូតភ្លឺម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ២០១៨ ទើបត្រឡប់មកបន្ទប់ស្នាក់នៅវិញ ឃើញទ្វារបន្ទប់ចំហរក៏មើលម៉ូតូស្រាប់តែបាត់តែម្តង។ បន្ទាប់កមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ក្រោយពីបានទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានបើកការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់លុះនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ម៉ោង១០ព្រឹកបានឃាត់ម្នាក់ទៀត។

អធិការរដ្ឋានកំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងម៉ូតូរបស់ជនរងគ្រោះមកវិញចំណែកជនសង្ស័យដែលឃាត់បានកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

មតិយោបល់