ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន OLAIR បុកម៉ូតូសង់ ស្លាប់មនុស្ស២នាក់យ៉ាងរន្ធត់

ព្រះសីហនុៈ កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ០៣០៥ ចង្កូតស្តាំ ម៉ាកFuso បើកបរដោយឈ្មោះ សួន ភាព របស់ក្រុមហ៊ុន OLAIR បានបុកនិងម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1CZ-7496 បើកបរដោយ ឈ្មោះ រុង ភេទប្រុស អាយុ១៦ឆ្នាំ និងស្ត្រីម្នាក់ជិះពីក្រោយឈ្មោះ ជេន ជិង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ន ស្នាក់នៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុភ្លាមៗអ្នកបើកបរថយន្តបានចុះគេចខ្លួនបាត់ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង យកមករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់៕

មតិយោបល់