ព័ត៌មានជាតិ

​រន្ធត់! ផ្ទុះមីនខ្យល់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ខណៈដែលទៅកាប់ឫស្សី​ក្នុងអូរ

បាត់ដំបង: លោកអធិការស្រុករតនមណ្ឌល បានប្រាប់ Post News ថា នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩​ មានករណីផ្ទុះមីនខ្យល់ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ នៅចំណុច អូរតាចាន់ នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ សែម សារី ភេទប្រុស អាយុ​៣៧ឆ្នាំ រស់នៅភូមិកើតហេតុ​។
​មូលហេតុ ជនរងគ្រោះ​ទៅកាប់ឫស្សី​ក្នុងអូរ​។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់និងកោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់