ស្ទឹងត្រែងៈ កាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋប្រទះឃើញ សពបុរសម្នាក់អណ្តែតទឹកអូរ នៅចំណុចអូរក្រឡាពុះ ភូមិក្រឡាពុះ ឃុំតាឡាត ស្រុកសេនសាន ខេត្តស្ទឹងត្រែង។
សពជនរងគ្រោះឈ្មោះ ឡៃ ផាន់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង មានប្រពន្ធឈ្មោះ មេន សាវាត់ អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
តាមប្រភពពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ប្តីគាត់បានចេញទៅរកត្រី ហើយបានដំណឹហអស់រយៈពេល២ថ្ងៃ។ ដោយនៅថ្ងៃកើតហេតុ ស្រាប់តែមានអ្នកភូមិមកប្រាប់ថា បានប្រទះឃើញសពប្ដីអណ្តែតទឹកនៅចំណុចមាត់អូរខាងលើ រួចក៏រាយការណ៍ទៅសមត្ថកិច្ច។
សម្ភារៈនៅទីតាំងកើតហេតុ៖ ឧបករណ៍សម្រាប់ឆក់ត្រី ក្នុងនោះមានអាគុយកម្លាំង៥០អំពែ ព្រមទាំងដងឆក់ពីរ។
ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ពុំមានអ្វីគួរកត់សម្គាល់ ទើបប្រគល់សពជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់