កំពង់ស្ពឺៈ កាលពីវេលាម៉ោង ១ និង៣០ នាទីរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៩ មានករណីរំលោភសេពសន្ថវៈបានសម្រេច នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ វ.វ ភេទស្រី អាយុ ១៩ឆ្នាំ នៅភូមិកើតហេតុ ត្រូវបានឈ្មោះ វឿន វន ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវជាឪពុកចុង ចាប់រំលោភបានសម្រេច នៅក្នុងផ្ទះរបស់ខ្លួន។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានទៅធ្វើកម្មការនី នៅក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ស្នាក់នៅផ្ទះមិត្តភក្តិ ឈ្មោះ សេន ស្រីណាក់ ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង យូរៗមកលេងផ្ទះម្តង។ នៅថ្ងៃកើតហេតុ ខ្លួនឲ្យមិត្តភក្ដិជិះម៉ូតូ ជូនមកលេងម្ដាយឈ្មោះ គុន ហន ពេលមកដល់ផ្ទះ មិនបានឃើញម្ដាយទេ នៅតែឪពុកចុង បន្ទាប់មកឪពុកចុង បានសួរនាំរាក់ទាក់ ក្នុងស្ថានភាពស្រវឹង បានចាប់ដៃកូនចូលទៅក្នុងផ្ទះ ដោយខ្ទប់មាត់រួចចាក់គន្លឹះទ្វារជាប់ ហើយធ្វើសកម្មភាពរំលោភតែម្តង ខណៈពេលនោះ ជនរងគ្រោះ បានប្រឹងរើបំរាស់ និងស្រែកឲ្យមិត្តភក្តិជួយ តែឪពុកចុងបានគំរាមថា៖ បើហ៊ានស្រែកប្រាប់គេ អញសម្លាប់ចោល ទើបមិនហ៊ានស្រែកប្រាប់គេ ដោយភ័យខ្លាចឪពុកចុងសម្លាប់ និងខំរើបំរាស់ទាល់អស់កម្លាំង ធ្វើឲ្យឪពុកចុង មានឱកាសរំលោភបានសម្រេច២ដង។
បន្ទាប់ពីរំលោភរួច ឪពុកចុងបានដេកលង់លក់មិនដឹងខ្លួន ទើបជនរងគ្រោះ បានលួចរត់ចេញមកតាមបង្អួច ទាំងរវើរវាយ និងអស់កម្លាំង ហើយបានហៅមិត្តភក្តិ ជូនទៅផ្ទះស្នាក់នៅ ភូមិតាកោងវិញ ពេលទៅដល់ ក៏ប្តឹងសមត្ថិកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំងតែម្តង ។
ក្រោយទទួលបានបណ្ដឹងភ្លាម បានយកជនរងគ្រោះ មកព្យាបាលនៅពេទ្យបង្អែកអន្លង់ជ្រៃទាំងយប់ និងធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជួញដូរខេត្តកំពង់ស្ពឺ ចាត់ការបន្ត៕
មតិយោបល់