ព័ត៌មានជាតិ

គ្រូពេទ្យម្នាក់ ចូលក្នុងបន្ទប់ដេកនារីក្រមុំ ត្រូវម្តាយមកទាន់ ស្រែកឆោឡោ ប្តឹងសមត្ថកិច្ច

ភ្នំពេញៈ កាលពីវេលាម៉ោងវេលាម៉ោង ៩ និង៣០នាទទយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នារីម្នាក់ កំពុងតែដេក ស្រាប់តែមានបុរសម្នាក់ ចូលទៅក្នុងបន្ទប់ ត្រូវម្តាយខាងស្រីមកទាន់ ស្រែកឆោឡោ រួចប្តឹងសមត្ថកិច្ចឃាត់ខ្លួន ត្រង់ចំណុចផ្ទះលេខ៧៩ផ្លូវបេតុងភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉េត សាម៉ែន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្ភារៈដកហូតបាន៖
– ថ្នាំពេទ្យម៉ាក OMEPRIMមួយបន្ទះ២កំណាត់
– ទូរស័ព្ទចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

មតិយោបល់