ភ្នំពេញៈ សាកសពបុរសវ័យចំណាស់ម្នាក់ត្រូវបានអ្នកនេសាទត្រីម្នាក់បានប្រទះឃើញអណ្តែតនៅក្នុងទឹកបឹងស្ទើរតែរលួយអស់នៅសល់តែគ្រោងឆ្អឹងនិងសាច់បន្តិចបន្តួចហើយទៅរាយការណ៍ប្រាប់សមត្ថកិច្ចមកពិនិត្យ។
ហេតុការប្រទះឃើញគ្រោងឆ្អឹងសាសពនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១និង០០នាទីនៅចំណុចក្នុងទឹកបឹងបបួយស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពដែលស្លាប់ដោយសារលង់ទឹកមានឈ្មោះ យ៉មស្រេងភេទប្រុសអាយុ៧៥ឆ្នាំស្នាក់នៅផ្ទះលេខ៤១៤ ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញខណ្ឌសែនសុខ ភ្នំពេញ។
បើតាមការឲ្យដឹងពីក្រុមគ្រួសារសពបានប្រាប់ឲ្យដឹងថានៅមុនថ្ងៃកើតហេតុកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០នាទីជនរងគ្រោះបានបាត់ពីផ្ទះដោយក្រុមគ្រួសារដើររកសព្វទីកន្លែងប៉ុន្តែរកមិនឃើញ។លុះរហូតមកដល់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩វេលាម៉ោង១៣និង០០នាទីមានអ្នករកត្រីម្នាក់បានប្រទះឃើញសពជនរងគ្រោះអណ្ដែតទឹករួចក៏បានរាយការណ៍ជូនសម្ថកិច្ចភ្លាមនោះផ្នែកជំនាញក៏បានចុះទៅដល់កន្លែងកើតក៏ប្រទះឃើញមានសពអណ្ដែតទឹក។ ក្រោយពីទទួលបានព័ត៌មានសម្ថកិច្ចក៍បានស្រាវជ្រាវរកគ្រួសារសពជនរងគ្រោះនិងប្រគល់សាសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់