ផ្ទះ ព័ត៌មានជាតិ យុវជនម្នាក់ជិ...

យុវជនម្នាក់ជិះម៉ូតូបុករថយន្តស្លាកលេខ ខេមរៈភូមិន្ទ 2.8503ឈប់លើទ្រូងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់

0

កំពង់ធំ: កាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តឈប់លើទ្រូងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខតូបលក់ប្រេងឈ្មោះ ម៉េង លី ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1H-4025 (បើកបរពីត្បូងទៅជើង) ដោយឈ្មោះ ឌិន ងឿន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរបើកបររថយន្តរបួសធ្ងន់ពាក់មួកសុវត្ថិភាព។

រថយន្តម៉ាក ISUZU ពណ៌បៃតង ស្លាកលេខ ខេមរ:ភូមិន្ទ 2.8503 ឈប់លើទ្រូងផ្លូវពីជើងទៅត្បូងដោយមានភ្លើងបំភ្លឺត្រឹមត្រូវ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។

មូលហេតុបឋម៖ បង្កដោយអ្នកបើកបរម៉ូតូ បើកបរក្នុងស្ថានភាពស្រវឹងនិងមានល្បឿនលឿន ក្រោយកើតហេតុសមត្ថកិច្ច វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.