ព័ត៌មានជាតិ

លុចស៊ីស RX400h ពន្លះម៉ូតូធំរបួសធ្ងន់ស្រាល ២នាក់ នៅផ្លូវជាតិលេខ២​ រួចបើករត់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត LEXUS RX400h ស្លាកលេខភ្នំពេញ 2AU-6879 ជាមួយម៉ូតូធំម៉ាក Duke ស្លាកលេខភ្នំពេញ 1BT-1399 បណ្ដាលឲ្យរបួសធ្ងន់ស្រាលបុរស២នាក់ នៅមុខរោងចក្រការ៉េម តុក្កតា ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

កើតហេតុនៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដោយក្រោយបង្ករួច ម្ចាស់រថយន្ត បានបើករត់គេចខ្លួនបាត់ បន្សល់ទុកតែស្លាកលេខ នៅកន្លែងកើតហេតុប៉ុណ្ណោះ។

មកទល់ពេលនេះ សមត្ថកិច្ច ស្រាវជ្រាវដើម្បីរកមុខម្ចាស់រថយន្តបង្ក ដើម្បីមកដោះស្រាយតាមនិតិវិធី៕

មតិយោបល់