ព័ត៌មានជាតិ

យកថ្នាំញៀនទៅជួញ ប៉ះចំសមត្ថកិច្ចបង្ក្រាប មានអីខ្នោះបានសម្រេច

ភ្នំពេញ: កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ បង្ក្រាបជាក់ស្ដែងករណីប្រើជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យម្នាក់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ រង្សី ផាត់ទីយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណព្រែកព្នៅ រាជធានីភ្នំពេញ។

សម្ភារ:ដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន៤២ កញ្ចប់តូច។

នៅចំពោះមុខកម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់