ព័ត៌មានជាតិ

បុករះទៀតហើយ!! រថយន្តកូរ៉ូឡាបើកបុកចូលផ្ទះវីងវេលុយនិងផ្ទះអ៊ុតសក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: នៅវេលាម៉ោង ២ទៀបភ្លឺឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តក្នុងល្បឿនលឿន កាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុករះផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករងគ្រោះ ហេតុការណ៍នេះ ស្ថិតតាមបណ្តោយផ្លូវវ៉េងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2H-9417 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណ:មកចំណុចកើតហេតុ ផ្លូវកោងកាច់ចង្កូតមិនទាន់ រេចង្កូតទៅបុករះចូលផ្ទះវីងវេលុយ ផ្ទះអ៊ុតសក់ និងបង្គោលស្លាកផ្សាយពាណិជកម្មទូរស័ព្ទ បណ្តាលឲ្យរងតការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់