ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយដឹកថ្មមួយគ្រឿងខណះកំពុងបើកសុខៗស្រាប់តែចាប់ហ្វ្រាំងបង្ខំត្រូវរថយន្តហ៊ីយ៉ាន់ដាយដឹកឥដ្ឋបើកបុកពីក្រោយគៀបព្រូម្នាក់រងរបួសបាក់ជើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅកំណាត់មហាវិថីឈ្នះឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ អ៊ុត កុយ ភេទប្រុសអាយុ៣១ ឆ្នាំមុខរបរព្រូឡានដឹកឥដ្ឋ មានស្រុកកំណើតនៅខេត្ត ព្រៃវែង។
តាមសម្តីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានជិះរថយន្តហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3D 6610 ដឹកឥដ្ឋចេញពីព្រៃអញ្ចាញ បំណងយកទៅដាក់អោយម៉ូយនៅផ្លូវជាតិលេខ៣ដោយធ្វើដំណើរតាមបណ្តោយមហាវិថីឈ្មះឈ្មះក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងរ៉ឺយែរចេញពីផែទើបរថយន្តហ៊ីយ៉ាន់ដាយពណ៍ក្រហម ពាក់ស្លាកលេខព្រះសីនហុ 3A 2371 ដែលធ្វើដំណើរខាងមុខចាប់ហ្វ្រាំងទាំងបង្ខំធ្វើអោយរថយន្តដឹកឥដ្ឋបុកកន្ទុយពីក្រោយគៀព្រូជាប់ជើងខាងស្តាំរងរបួសបាក់។ចំណែករថយន្តរងការខូចខាតទាំង២គ្រឿងដោយឡែករថយន្តកុងតឺន័រមិនមានប៉ះពៀក៏បេីកចូលផែវិញបាត់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែករថយន្តត្រូវបាននគ នរបាលជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ៕
មតិយោបល់