ប៉ៃលិនៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបើកបរច្រាសទិសគ្នា នៅចំណុចមុខកាស៊ីណូ ហុង បូ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃ៥ ខែកក្កដា ឆ្នាំ២០១៩ បណ្ដោយឲ្យមនុស្ស ២នាក់ របួសធ្ងន់ និងម្នាក់ ទៀតរបួសស្រាល។
ជនរងគ្រោះឈ្មោះ អំ ភេទស្រី អាយុប្រហែល ២៥ឆ្នាំ ជនជាតិថៃ មានមុខរបរជាបុគ្គលិតកាស៊ីណូ ឌឺហ្គដអហ្វវល រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ZOOMER-X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-1455 រងរបួសធ្ងន់។
ជនសង្ស័យទី១-ឈ្មោះ ឡា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករចម្ការម្រេច រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បើកបរម៉ូតូម៉ាក MSX ពណ៌ក្រហម ពាក់ស្លាក់លេខ បន្ទាយមានជ័យ ៧ រងរបួសស្រាល។ ទី២-ឈ្មោះ វ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករចម្ការម្រេច រងបួសធ្ងន់ បាក់ឆ្អឹងដងកាំបិទខាងឆ្វេង ។
មូលហេតុ៖ បណ្ដាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន ឡើងជែងរថយន្តមួយគ្រឿងទៀត ក៏ទៅបុកនឹងម៉ូតូជនរងគ្រោះ ដែលកំពុងបើកបរឆ្លងកាត់ផ្លូវពីត្បូងទៅជើងចំពេញទំហឹង។
ក្រោយកើតហេតុបុរសដែលជាជនជាតិថៃ ត្រូវបានបញ្ចូនទៅសម្រាកព្យាបាល នៅពេទ្យប្រទេសថៃ ចំណែកជន បង្កត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯវត្ថុតាងត្រូវបានដកហូតយកទៅរក្សារទុក នៅទីស្នាក់ការប៉ុស្តិ៍ស្ទឹងកាច់ រង់ចាំការដោះស្រាយទៅតាមនិតិវិធីច្បាប់៕
មតិយោបល់