ព័ត៌មានជាតិ

អុញនោះ! នៅលើភ្នំបូកគោមានចែកចាយគ្រឿងញៀនដែរ ត្រូវសមត្ថកិច្ច…

កំពត: នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញខេត្ត សហការជាមួយអធិការស្រុកទឹកឈូ បានបង្រ្កាបករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅលើភ្នំបូកគោ ឋិតក្នុងស្រុកទឹកឈូ ឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ និងដកហូតបានថ្នាំញៀនចំនួន ១៤១កញ្ចប់ (ធំ១កញ្ចប់) ។

១.ឈ្មោះ ស កើន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក។
២.ឈ្មោះ ពៅ ពេជ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំនាក់លឿង ស្រុកពាមរ ខេត្តព្រៃវែង។
៣.ឈ្មោះ ចាន់ ប្រាជ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ រស់ភូមិបាកា ឃុំផ្សាអណ្ដែត ស្រុកអូតាប៉ោង ខេត្តពោធិ៍សាត់។
៤.ឈ្មោះ ហោម ចម្រុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកំពង់ហាយ ឃុំកំពង់ហាយ ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំ។
៥.ឈ្មោះ ផល ចាន់ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកភ្នំបាសិត ខេត្តកណ្ដាល។
៦.ឈ្មោះ សុក ប៊ុនឈិន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិថ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។
៧.ឈ្មោះ ទូច សាមេត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់