ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះឃាត់ខ្លួនមុខសញ្ញាឆក់សម្ភារៈជនបរទេស

ភ្នំពេញ: យោងតាមផេកនគរបាលជាតិបានឲ្យដឹងថា ពម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនជាក់ស្តែងជនសង្ស័យម្នាក់ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ដើរឆក់ទូរស័ព្ទដៃ)នៅចំណុចក្រោយវត្តឧណ្ណាលោមផ្លូវលេខ១៣កែងផ្លូវលេខ១៧២ភូមិ២សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣នឹង៣០នាទី។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឱ្យដឹងថាជនសង្ស័យឈ្មោះ ខៀវ លីហួរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ។

វត្តុតាងចាប់យកមាន:ទូរស័ព្ទដៃ០១គ្រឿង,ម៉ាកសាំសុងពណ៌ខ្មៅ(បានប្រគល់ជូនជនរងគ្រោះវិញ)។ជនរងគ្រោះឈ្មោះMASLOVSKYPHILIPPភេទប្រុសអាយុ៤៣ឆ្នាំជនជាតិរុស្ស៊ីទីលំនៅផ្ទះលេខ២៣៦ផ្លូវលេខ៦៣សង្កាត់ទន្លេបាសាក់ខណ្ឌចម្ការមនរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដូនពេញសួរចម្លើយរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកហើយកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់