ព័ត៌មានជាតិ

ម្ចាស់ផ្ទះទៅធ្វើកម្មករនៅខេត្តព្រះសីហនុប្អូនប្រុសខាងប្រពន្ធដុតផ្ទះឆេះហ្មត់

ស្ទឹងត្រែង: យោងតាមផេកការយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថានៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មានករណីភ្លើងឆេះផ្ទះ១ខ្នង ស្ថិតនៅភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តព្រៃវែង។ ម្ចាស់ផ្ទះឈ្មោះ ជ័យ សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ យុន សុខា អាយុ៣០ឆ្នាំ។ ផ្ទះទំហំ៦ម៉ែត្រ×៧ម៉ែត្រ សង់អំពីឈើប្រក់សង្ក័សី ដោយប្តីប្រពន្ធខាងលើមិននៅផ្ទះទៅធ្វើកម្មករនៅខេត្តព្រះសីហនុ។

ចំពោះមូលហេតុនៃការឆេះនេះបណ្តាលមកពីប្អូនប្រុសខាងប្រពន្ធជាមនុស្សវិកលចរិតដុត ។ ក្នុងនោះខូចខាតសម្ភាររួមមាន ៖ ទូរទស្សន៍១គ្រឿង ម៉ាស៊ីនកាណូត៥សេះកន្លះ១គ្រឿង។

មតិយោបល់