ព័ត៌មានជាតិ

ខឹងម្ដាយមិនចែកទ្រព្យឲ្យ កើតមានកំហឹងឈានដល់ប្រើអំពើហិង្សា

កណ្ដាលៈ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១២ និង១៥នាទី ករណីហិង្សាក្នុងគ្រួសារមួយ បានកើតទ្បើងរវាងម្ដាយជាមួយកូន ស្ថិតភូមិថ្កុលឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ បេន ចន្ទ័ណា ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ឡេង ប៊ុនស៊ាង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិក នៅភូមិ/ឃុំ។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ ជនសង្ស័យ បានងើបពីដេកមក និយាយជាមួយម្តាយឲ្យចែកកេរ្តិ៍ដល់ខ្លួន តែជនរងគ្រោះមិនបានឆ្លើយតបនោះទេ។ ភ្លាមនោះជនសង្ស័យខឹង ក៏វាយបំផ្លិចបំផ្លាយទ្រព្យសម្បត្តិ និងស្រែកឡូឡាពេញផ្ទះ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់កន្លែងធ្វើការឃាត់ខ្លួនជនសង្ស័យ នាំមកប៉ុស្តិ៍ ដើម្បីសាកសួរនិងបន្ដនីតិវិធី។

គួរបញ្ជាក់ផងដែរថា កន្លងមកជនសង្ស័យ តែងតែអុកឡុកបំផ្លាញសម្ភារៈ ក្នុងផ្ទះជាញឹកញាប់៕

មតិយោបល់