ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ គ្រាន់តែម្ដាយអប់រំប្រដៅតិចតួច ចុងក្រោយសម្រេចចិត្តអត្តឃាត

កណ្ដាលៈ នគរបាលជំនាញផ្នែកកោសល្យវិច័យ ស្រុកខ្សាច់កណ្ដាល ចុះពិនិត្យសាកសពក្មេងប្រុសម្នាក់ ចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ដែលបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ក្មេងប្រុសចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឈ្មោះ អន ម៉េងអៀង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ/ឃុំកើតហេតុ មានឪពុកឈ្មោះ អុន អន ភេទប្រុស អាយុ៤០ឆ្នាំ និងម្តាយឈ្មោះ វ៉េង ស្រីម៉ៅ អាយុ ៣៨ឆ្នាំ ។
ប្រភពដដែលបន្ដថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្រ្ដីជាម្ដាយរបស់ក្មេងប្រុសរងគ្រោះ បានសួរទៅកូនថា ទូរស័ព្ទដែលកូនប្រើ ឥលូវនៅណា មិនឃើញចឹង ភ្លាមនោះកូនឆ្លើយវិញថា យកទៅឲ្យជាងធ្វើ បន្ទាប់មកស្រ្ដីជាម្ដាយ បានអប់រំណែនាំកូនថា៖ កូនសេពគប់មិត្តភក្ដិ ត្រូវដើរជាមួយមនុស្សល្អៗ កុំដើរជាមួយមនុស្សដែលមិនល្អឲ្យសោះ ព្រោះវានាំទុកដល់ខ្លួន បន្ទាប់និយាយអប់រំណែនាំកូនរួច ម្ដាយក្មេងប្រុសរងគ្រោះ បានទៅធ្វើការនៅក្រុមហ៊ុន7NG ដោយជនរងគ្រោះ នៅផ្ទះជាមួយប្អូនស្រី ។ លុះមកដល់ម៉ោង ១៧និង៣០នាទី ថ្ងៃ/ខែដដែល ក្មេងប្រុសរងគ្រោះ បានចូលក្នុងបន្ទប់ទឹកក្រោមផ្ទះ ដោយដាក់គន្លឹះពីក្នុង រហូតមកដល់ម៉ោង ១៨និង១០នាទី មិនឃើញក្មេងប្រុសរងគ្រោះ ចេញពីបន្ទប់ទឹកវិញ មានការសង្ស័យ ទើបក្មេងស្រីឈ្មោះ អន ស្រីឡែន ជាប្អូនស្រីក្មេង អើតមើលតាមប្រលោះព្រិលបន្ទប់ទឹក ក៏ឃើញបងរបស់ខ្លួន ចងក.សម្លាប់ខ្លួន ក៏ផ្អើលឆោឡោហៅអ្នកជិតខាងឲ្យជួយធាក់ទ្វារ ចូលជួយ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ ភ្លាមនោះក៏រាយការណ៍ជូនសមត្ថជំនាញស្រុក ចុះមកធ្វើការពិនិត្យ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារចងក.ធ្វើអត្តឃាតប្រាកដមែន ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសព ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់