ផ្ទះ ព័ត៌មានជាតិ សង្រ្គាមរវាងប...

សង្រ្គាមរវាងបងតូចបងធំបណ្ដាលឲ្យបុគ្គលិកក្លឹបស្នុកឃ័រផាត់អាន ស្លាប់យ៉ាងអាណោចអធ័ម

0

សៀមរាប: កាលពីថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១០និង១០នាទីយប់ ក្រុមបងធំ២ក្រុមឈ្លោះគ្នា កើតជាគំនុំរហូតឈានដល់ដេញកាប់ចាក់គ្នា ផ្អើលក្រុងទេសចរណ៍សៀមរាប នៅចំណុចមុខវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ពៅ វណ្តេត ភេទប្រុស អាយុ ២៥ឆ្នាំ បុគ្គលិកក្លឹបស្នុកឃ័រផាត់អាន។

ដំណើររឿង៖ ករណីហិង្សាមានស្ថានទម្ងន់ទោសជនបង្កមានគ្នាជាច្រើននាក់បាននាំគ្នាជិះម៉ូតូមកកាប់ ខណ:កំពុងជិះម៉ូតូចេញពីធ្វើការ បណ្តាលឲ្យធ្ងន់ ជាច្រើនកន្លែង ហើយត្រូវបានមិត្តភក្តិបញ្ជូនទៅមន្ទីរពេទ្យ ដោយគ្មានលទ្ធភាពសង្គ្រោះខាងមន្ទីរពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែជនរងគ្រោះបានស្លាប់តាមផ្លូវ ។

មូលហេតុ៖ ដោយសារគំនុំ រវាងបងតូចបងធំ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាស្វែងរកចាប់ខ្លួនបក្ខពួកជនបង្ក ដើម្បីចាត់ការទៅតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.