ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ទៅដាក់មង បែរជាលង់ទឹកស្លាប់ទៅវិញ

កំពង់ឆ្នាំងៈ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ១០នាទីព្រឹក មានករណីបុរសម្នាក់លង់ទឹកស្លាប់ ត្រង់ចំណុចបឹងរ៉ូងក្រៅ ស្ថិតភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ យឿង យឺម ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

មូលហេតុ៖ ជនរងគ្រោះចុះទឹកលើកស្បៃមង បណ្ដាលឲ្យលង់ទឹកស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំ ធើ្វកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់