ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ក្នុងដីឡូមួយកន្លែង ដែលស្ថិតនៅខាងក្រោយប៉ុស្តិ៍នគរបាលជ្រោយចង្វារ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងដីឡូមួយកន្លែងនៅខាងក្រោយប៉ុស្តិ៍នគរបាលជ្រោយចង្វារ ស្ថិតនៅក្នុងក្រុម១ ភូមិ៣ សង្កាត់ខណ្ឌជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វ៉ាន់ ទី ហៅធា អាយុ២៨ឆ្នាំ ជនជាតិ ឥស្លាម មុខរបរ កម្មករសំណង់ និងមានប្រពន្ធឈ្មោះ សេន រ៉ហ៊ីម៉ាស់ អាយុ២៤ឆ្នាំ ជនជាតិ ឥស្លាម មុខរបរ លក់ប្រហិត ស្នាក់នៅផ្ទះលេខ២៤ ក្រុម២ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល អ្នកទាំងពីរមានកូនពីរនាក់ ស្រី១ ប្រុស១។
បើតាមសម្តីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ប្តីរបស់គាត់បានចេញពីផ្ទះបាត់មិនដឹងទៅណាទេ។ លុះព្រឹកឡើងស្រាប់តែមានបុរសម្នាក់ បានប្រទះឃើញសព ហើយក៏បានដើរសួរតាមផ្ទះថា មានអ្នកណាគេបាត់សមាជិកក្រុមគ្រួសារអត់ ខណៈពេលស្រាប់ស្ត្រីខាងលើ បានប្រាប់ថា មានបាត់សមាជិកគ្រួសារម្នាក់ ពេលនោះស្ត្រីដែលជាប្រពន្ធ និងក្រុមគ្រួសារបាននាំគ្នាទៅមើល ទើបឃើញថា សពបុរសខាងលើនេះ ពិតជាសពប្តីរបស់គាត់ពិតមែន។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់ និងបានធ្វើការពិនិត្យកោស្យវិច័យ ទើបដឹងថា ជនរងគ្រោះបានស្លាប់ដោយសារតែធ្វើអត្តឃាតខ្លួនឯងពិតប្រាកមែន។ ក្រោយមកសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/xDnj6ekzdnY
មតិយោបល់