ព័ត៌មានជាតិ

ជនដៃដល់ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំង AIS វាយសម្លាប់សិស្សដូចគ្នា ពេលនេះ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ PJ ហើយ

ភ្នំពេញ: តាមប្រភពព័ត៌មានពីសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ តុលាការ បានបង្គាប់ឱ្យឃុំខ្លួនជនដៃដល់ ឈ្មោះ នី លីស៊ាង អាយុ១៥ឆ្នាំ មុខរបរជាសិស្សសាលាអន្តរទ្វីបអាមេរិកាំង AIS ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្តោះអាសន្នហើយ។

ពាក់ព័ន្ធនឹងបទល្មើស វាយសិស្សសាលាដូចគ្នា បណ្តាលឱ្យស្លាប់ កាលពីវេលាម៉ោង ៤ និង៥០នាទីរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

មតិយោបល់