ព័ត៌មានជាតិ

ពិតជាសាហាវ! ករណីឃាតកម្ម លើទារកទើបកើតចន្លោះ ១ទៅ៤សប្តាហ៍ ត្រូវគេប្រទះឃើញសព វេចខ្ចប់ថង់ផ្លាស្ទីក យកមកបោះចោល

កណ្តាល: កាលពីថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៩ ព្រឹក គណកម្មការចម្រុះ រួមមាននាយកដ្ឋានបច្ចេកទេស ក្រសួងមហាផ្ទៃ ការិយាល័យបច្ចេកទេសខេត្តកណ្ដាល និងអង្គការ CPU សហការជាមួយជំនាញពិនិត្យហេតុ
ស្រុក គ្រូពេទ្យ ក្រុមប្រឹក្សាឃុំព្រែកតាមាក់ នគរបាលប៉ុស្តិ៍ និងមេភូមិ បានគាស់សាកសពទារក ពិនិត្យឡើងវិញ ត្រង់ចំណុច ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះជាទារក មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុចន្លោះប្រហែលពី ១សប្តាហ៍ទៅ៤សប្តាហ៍ (ស្លាប់) សពត្រូវបានវេចខ្ចប់ យកមកបោះចោល។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវលេខ ៣៨១ បានប្រទះឃើញថង់ផ្លាស្ទីក ពណ៌ខ្មៅមួយ នៅជិតរបងសាលា ស្រុកខ្សាច់កណ្តាល ហើយក៏ចុះទៅពិនិត្យមើល ស្រាប់តែឃើញសពទារក ទើបរាយការណ៍ជូនសមត្ថកិច្ច។ ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានមកដល់ ទាក់ទងទៅជំនាញ សហការក្រុមប្រឹក្សាឃុំព្រែកតាមាក់ គ្រូពេទ្យ ចុះពិនិត្យសាកសពទារកខាងលើ។

សពត្រូវបានគេដាក់ក្នុងថង់ផ្លាស្ទីក ពណ៌ខ្មៅ រុំខោកីឡា ពណ៌ខ្មៅជើងខ្លី ឆ្នូតពណ៌លឿង និងកន្សែងពោះគោមួយ ហើយយកមកបញ្ចុះ នៅក្នុងវត្តព្រែក
តាមាក់ ។

លុះដល់ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៩ និង០០នាទីព្រឹក គណកម្មការចម្រុះរួមមាននាយកដ្ឋានបច្ចេកទេសក្រសួងមហាផ្ទៃ ការិយាល័យបច្ចេកទេសខេត្តកណ្ដាល និងអង្គការ CPU សហការជាមួយជំនាញពិនិត្យហេតុស្រុក គ្រូពេទ្យ ក្រុមប្រឹក្សាឃុំព្រែកតាមាក់ នគរបាលប៉ុស្តិ៍ និងមេភូមិ បានគាស់សាកសពពិនិត្យឡើងវិញ។

ការពិនិត្យសាកសព មានស្លាកស្នាម៖
-របួសផ្នែកខាងស្តាំមួយចំហៀងខ្លួន លើបញ្ឆិតរន្ធផ្ចិត ចំហៀងខាងឆ្វេងក្រោមដោះ មានស្នាមជាំទំហំ ៧មីលីម៉ែត្រ x ៣មីលីម៉ែត្រ មានស្នាមជាំរាងអក្សរV ប្រវែង១៨មីលីម៉ែត្រ និង១២មីលីម៉ែត្រ មានខ្ទាំឈាមនៅក្នុងឆ្អឹង -ក្បាលឆ្អឹងជាប់ត្រគាក អង្គញ់ក្បាលជង្គង់ខាងឆ្វេង មានស្នាមជាំលើជើងខាងឆ្វេង ពណ៌ខៀវក្រហម ផ្នែកខាងក្នុងប្រវែង១០មីលីម៉ែត្រx១០មីលីម៉ែត្រ ដៃស្តាំរលួយ ដោយសារកប់នៅក្នុងដី ដៃឆ្វេងមានស្នាមប្រែពណ៌ នៅផ្នែកគូថមានស្នាមរលាក នៅត្រគាកខាងឆ្វេងផ្នែកខាងក្រោយ មានស្នាមរបួសទំហំ៦មីលីម៉ែត្រx៦មីលីម៉ែត្រ ។

វត្ថុតាងចាប់យក៖
១-សក់
២-ឆ្អឹងភ្លៅខាងឆ្វេង (ដើម្បីធ្វើ DNA)
៣-ខោខ្លីកីឡា ពណ៌ខ្មៅ០១
៤-កន្សែងពោះគោមានស្នាមឈាម ចំនួន ០១។

ក្រោយពីការពិនិត្យ ដោយហ្មត់ចត់ពីអង្គការ CPU ជំនាញនគរបាលបច្ចេកទេសក្រសួងមហាផ្ទៃ និងជំនាញនគរបាលបច្ចេកទេសខេត្តកណ្ដាល សន្និដ្ឋានថា សាកសព ទារកស្លាប់ដោយសារ អំពើឃាតកម្ម បន្ទាប់ពីធ្វើកំណត់ហេតុ បានយកសាកសពទៅបញ្ចុះនៅក្នុងវត្តព្រែកតាមាក់៕

មតិយោបល់