ព័ត៌មានជាតិ

បុរស ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីឆក់…

ភ្នំពេញៈ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន ២នាក់ ពីបទ លួច មានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ជិះម៉ូតូឆក់ទូរស័ព្ទដៃ) ចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៤០ ភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឈ្មោះ ឈឹម ហេងឡុង ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៦៧៨ ផ្លូវលេខ២៧១ ភូមិក្បាលទំនប់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ គឹម ស្រៀង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៤៦ ផ្លូវលេខ១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អ្នកទាំង០២នាក់ ធ្លាប់បានប្រើប្រាស់គ្រឿងញៀន។

ជនរងគ្រោះ ឈ្មោះ GASTALDI GIL ភេទប្រុស អាយុ ៥៦ឆ្នាំ ជាជនជាតិបារាំង មុខរបរ ទេសចរណ៏ កាន់លិខិតឆ្លងដែនលេខ 19ED99280 ស្នាក់នៅផ្ទះសំណាក់ PHONG HOME ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០១គ្រឿងម៉ាកវីវ៉ា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GL-9504 លេខតួ TH515745 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) និងទូរស័ព្ទដៃម៉ាកអាយហ្វូន11PRពណ៌ស(ជារបស់ជនរងគ្រោះ)។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍កំពុងប្រើប្រាស់វិធានការជំនាញស្រាវជ្រាវសួរចំលើយរកបក្ខពួក
សកម្មភាពដែលបានប្រព្រឹត្តកន្លងមកព្រមទាំងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់