ភ្នំពេញៈ (ពត៌មានបឋម) នៅវេលាម៉ោង ២ និង២០នាទីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះចរាចរណ៍មួយ រថយន្តព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-9672 ឈប់ចតចោល ដើម្បីរង់ចាំម្ដាយ មួយសន្ទុះ ស្រាប់តែមាននិស្សិតសាលាន័រតុន ជិះម៉ូតូគុបជ្រុងបុកគូទរថយន្ត បណ្ដាលឲ្យអ្នកជិះម៉ូតូ សន្លប់ស្ដូកស្ដឹង។
មូលហេតុ៖ មិនទានដឹងនោះទេ។ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីធ្វើការដោះស្រាយពេលក្រោយ។
សូមបញ្ជាក់៖ ម្ដាយជនរងគ្រោះ គ្រាន់តែឮដំណឹងកូនជួបគ្រោះថ្នាក់ភ្លាម បានមកដល់ទីតាំងខាងលើ ស្រែកទ្រហោយំ ភ័យបារម្ភពីកូន៕








មតិយោបល់