ព័ត៌មានជាតិ

រថយន្ត FORRANGER ត្រូវម៉ូតូបុក បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ នៅផ្លូវជាតិលេខ៤

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៨ និង២០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះចរាចរណ៍មួយ កើតឡើងលើផ្លូវជាតិលេខ៤ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ៦០-៦១ ស្ថិតក្នុងភូមិក្រាំងថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1O-1019 បើកបរដោយឈ្មោះ តែ សុជា ភេទស្រី អាយុ ២១ ឆ្នាំ អ្នកជិះពីក្រោយ ឈ្មោះ តែ វូវជី ភេទស្រីអាយុ ២២ឆ្នាំរស់នៅភូមិជញ្ច្រៀន ឃុំអន្ទង់វែង ស្រុកអន្ទង់វែង ខេត្តសៀមរាប ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ទៅបុករថយន្ត០១ គ្រឿងម៉ាក FORRANGER ពណ៌ប្រផះ ពាក់ផ្លាកលេខ ភ្នំពេញ 2F-6368 បើកបរដោយឈ្មោះ ហ៊ល យឿន ភេទប្រុស អាយុ៦៩ ឆ្នាំ រស់នៅភូមិសារ៉ាយ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែល បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យភាគីម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យបង្អែកស្រុក ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្តកំពង់ស្ពឺ បានស្លាប់ ទាំងពីនាក់ ។

ចំណែករថយន្ត បានបើកគេចចេញពីកន្លែងកើតហេតុបាត់ រីឯវត្ថុតាងទាំងពីរ ត្រូវបានសមត្ថកិច្ច យកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់