ព័ត៌មានជាតិ

នាំគ្នាទៅលេងទឹកត្រពាំង បែរជាលង់ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម នៅស្រុកទ្រាំង

តាកែវៈ កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នេះ មានករណីក្មេងប្រុស២នាក់បានលង់ទឹកស្លាប់ក្នុងត្រពាំង១កន្លែងស្ថិតក្នុងភូមិ អូតាសេក ឃុំ អង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ។
ក្មេងរងគ្រោះទាំង២នាក់ៈ
១ឈ្មោះ សាយ នុ អាយុ០៥ឆ្នាំ ឪពុកឈ្មោះ ឡាយ ដេត ម្ដាយឈ្មោះ កង ច្រាន់់។
២ឈ្មោះ ដន មាន អាយុ០៤ឆ្នាំ ឪពុកឈ្មោះ ចាន់ ឌេត ម្តាយឈ្មោះ ឃន ចន្ទ្រា ជនរងគ្រោះសព្វថ្ងៃរស់នៅ ភូមិអូតាសេក ឃុំអង្កកែវ ស្រុកទ្រាំង ខេត្តតាកែវ បាននាំគ្នាលែងទឹកត្រពាំងបណ្តាលឲ្យលុងទឹកស្លាប់ទាំង២នាក់តែម្តង៕

 

មតិយោបល់