កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១២ នៅលើកំណាត់ផ្លូវបេតុង ចំណុចក្នុងផ្សារដើមអំពិល ស្ថិតនៅក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។ មានមានករណី រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2F 6041 បើកបរមានទិសដៅពី លិច ទៅ កើត របស់ក្រុមហ៊ុន ខលកេត អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ គេចខ្លួន មានអ្នកជិះរួមដំណើរចំនួន ២ នាក់ ទី ១ – ឈ្មោះ គឹម.តុលា ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន ខលកេត មានទីលំនៅភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី ២ _ ឈ្មោះ ខុម.រតនះ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ខលកេត មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បានបុករុញ កង់ ឈ្មោះ ឯម សារ៉ន ភេទ ស្រី អាយុ ៥៩ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ជិះកង់ពី លិច ទៅ កើត ហើយឈប់ស្ងៀម នៅលើផ្លូវបេតុង ត្រូវរថយន្តខាងលើបុករុញ ទាំងមនុស្ស ទាំងកង់ ( រងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកកោះធំ រួចរថយន្ត បុកបន្ត ម៉ូតូ ២ គ្រឿង និង កង់ ១ គ្រឿង ទៀត របស់ម្ចាស់ផ្ទះឈ្មោះ ញ៉ ប៉ោ ស្រេង ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ លក់ចាប់ហួយ មានទីលំនៅ ភូមិ ឃុំ កើត ហេតុ ។ សំភារៈខូចខាត ទី ១ ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1FP.6633 ដែលចតស្ងៀម មុខផ្ទះ ខូចខាត ធ្ងន់ ទី ២ ម៉ូតូម៉ាកហុងដា ហ្សូមមើ ពណ៌ ក្រហម + ស ពាក់ស្លាកលេខ ភ្នំពេញ 1 GL 7286 ដែលចតស្ងៀមមុខផ្ទះ ខូចខាត ស្រាល ទី ៣ កង់ ផលិតនៅប្រទេសថៃ ពណ៌ ស ដែលចតស្ងៀម មុខផ្ទះ ខូចខាត ធ្ងន់ និង សំភារៈមួយចំនួន ទៀត នៅតាំងដាក់លក់ ក្នុងផ្ទះ ។
ការសន្និដ្ឋាន បឋម ៖ករណីនេះបង្កឡើងដោយអ្នកបើកបរ រថយន្ត ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ។ ករណីនេះកំលាំងជំនាញ និង កំលាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចរាល់ ហើយយកមធ្យោបាយ ដែលពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ។ ចំណែកសាកសព យើងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់