ព័ត៌មានជាតិ

សូមបងប្អូន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រក្សាទុក លេខទូរស័ព្ទទាន់ហេតុការណ៍ ប្រចាំខេត្តព្រះសីហនុ បើមានបញ្ហា អាចទាក់ទងឲ្យជួយអន្តរាគមន៍ភ្លាមៗ

ព្រះសីហនុ: យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញផ្សាយ លេខទូរស័ព្ទទាន់ហេតុការណ៍ (hotline) របស់អធិការដ្ឋានក្រុង-ស្រុក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់តាំងពីអធិការ រហូតដល់លោកនាយប៉ុស្ត៏ឃុំ-សង្កាត់គ្រប់ក្រុង-ស្រុក ទូទាំងខេត្ត។

សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ រក្សាទុកនូវលេខទូរស័ព្ទទាន់ ហេតុការណ៍ទាំងនេះ ដើម្បីធ្វើការទាក់ទង រាល់ពេលជួប ឬឃើញបញ្ហាផ្សេងៗទាំងអស់។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការបន្ថែម ក្នុងការទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ទាំងនេះ ដើម្បីចូលបន្ថែម ក្នុងការទប់ស្កាត់បង្រ្កាប ការពារសុខសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់៕

មតិយោបល់