ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃ១០ ខែសីហា ឆ្នាំ២០២០ តុលាការបានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ តែ ម៉េងហួត ហៅ ម៉េងចាយ ឬ ម៉ែងចៃ ភេទប្រុស អាយុ ៣០ឆ្នាំ ជាអ្នកបកប្រែភាសាចិនឲ្យថៅកែ និងជាអ្នកគ្រប់គ្រងឃ្លាំងដែលរក្សាទុកម៉ាស៊ីនអុកគ្រាប់ថ្នាំញៀន និងពុម្ពអុកគ្រាប់ថ្នាំញៀន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំមួយកាលពីថ្ងៃទី១៩ កក្កដា ឆ្នាំ២០២០ ក្រោមបទបញ្ជាផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហើយនាយកដ្ឋាននគរបាលកណ្តាលសន្តិសុខ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់បម្រុងនាំចេញទៅបរទេស ចំនួន ១៨៥.០២គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនប្រមាណ ៣តោន ព្រមជាមួយម៉ាស៊ីនអុកគ្រាប់ថ្នាំញៀន និងពុម្ពអុកគ្រាប់ថ្នាំញៀនខាងលើ ៕
មតិយោបល់