ភ្នំពេញៈ បុរសម្នាក់បើករថយន្តមួយគ្រឿង ក្នុងសន្ថានភាពស្រវឹងបានមកឈប់កណ្ដាលស្តុប ត្រូវរថយន្តមួយគ្រឿង បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ។
ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី១៥ ខែសីហា ឆ្នាំ២០២០។
ស្ថិតតាមបណ្ដោយផ្លូវមុនីវង្សកែងនិងផ្លូវ៣១០ សង្កាត់បឹងកេង១ ខណ្ឌបឹងកេងកង។
យោងតាមប្រភពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសបើករថយន្ត FORTUNER ពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ02 2.6489 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិចក្នុងសភាពស្រវឹងជោគ បានមកឈប់ពាក់កណ្ដាលស្តុបដោយសារភ្លើងក្រហមហើយ ស្រាប់តែមានរថយន្ត LEXUS 570 ពាក់ផ្លាកលេខ ភ្នំពេញ 2AY-9899 បើកតាមបណ្ដោយផ្លូវមុនីវង្សទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន ដោយសារភ្លើងខៀវរបស់គាត់ក៏ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងខូចខាត តែសំណាងល្អមិនមានអ្នករបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញ ចុះវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់