ព័ត៌មានជាតិ

រថយន្តដឹកអេតចាយ សំពីងសំពោងចំនួន៤គ្រឿង ត្រូវសមត្ថកិច្ចឃាត់ផាកពិន័យ

កណ្តល: នៅថ្ងៃច័ន្ទ ០៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី នៅចំណុច មុខសាលាស្រុកអង្គស្នួល ស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយមានបទបញ្ជាពីលោកអធិការ ស្រុកអង្គស្នួល ផ្នែកសណ្ដាប់ធ្នាប់បានឃាត់រថយន្តចំនួន០៤គ្រឿង ដែលដឹកអេតចាយ សំពីងសំពោង ដោយឲ្យធ្វើការរើចេញ នឹងផាកពិន័យតាមផ្លូវច្បាប់។

សរុបជាទឹកប្រាក់ពិន័យ ចំនួន១.០៥០.០០០៛​ ៕

មតិយោបល់