ភ្នំពេញៈ កាលពីវេលាម៉ោង ៥និង៥០នាទីទៀបភ្លឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ ត្រង់ចំណុជិតវិទ្យាស្ថានវ៉ាន់ដា តាមបណ្តោយផ្លូវម៉ៅសេទុង នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីចោរឆក់កាបូបលុយស្ត្រីម្នាក់ រួចជិះម៉ូតូរត់គេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះ ចន រស្មី ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត សាលាN.U.Mឆ្នាំទី៤ ស្នាក់នៅផ្លូវវ៉េងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ/ឃុំ/ស្រុក/ខេត្តស្វាយរៀង។ បើកបរម៉ូតូម៉ាក គុប ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ព្រៃវែង1G.6142។
ជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ២គ្រឿង៖
១/ម៉ាក ឌ្រីមសង់ និងទី២/ម៉ាក PCX មិនចាំផ្លាកលេខ។
សម្ភារៈបាត់បង់៖
ទូរស័ព្ទដៃ ២គ្រឿង
លុយមួយចំនួន
កាតធនាគារ ២សន្លឹក
អត្តសញ្ញាណប័ណ្ណ ១សន្លឹក
កាបូបពណ៌ក្រហម។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ធ្វើដំណើរចេញពីផ្លូវវេងស្រេងបត់មកផ្លូវ២១៧ រួចមកដល់ស្ដុបថៃប៊ុនរ៉ុង ក៏បត់ស្ដាំតាមបណ្ដោយផ្លូវម៉ៅសេងទុង ទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យខាងលើ ជិះម៉ូតូមកពីក្រោយអមទាំងសងខាង ហើយធ្វើសកម្មភាពឆក់កាបូបតែម្ដង។ ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ចុះមកដល់ទីតាំង នាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីកំណត់មុខសញ្ញា និងតាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់