កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ១២កើតខែបុស្ស ឆ្នាំជូតព.ស.២៥៦៤ ត្រូវថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ មានករណីហិង្សាក្នុងគ្រួសារនៅចំណុច ភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ហង់ ហឿន ភេទប្រុស អាយុ៥៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំ តាលន់ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាឪពុក)។
ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ ហឿនឈុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាកូនបង្កើត។
វត្ថុតាងចាប់យក៖
-ទូកញ្ចក់ដាក់ខោអាវចំនួន០១
-ទូកញ្ចក់ដាក់សម្ភារចំនួន០១
-ទូរទស្សន៍ចំនួន០១
-កៅអីជ័រពណ៌ក្រហមចំនួន០២។
ដំណើររឿង៖ នៅថ្ងៃខែកើតហេតុ ជនសង្ស័យ បានស្រែកឡូឡា និងបានរករឿងឪពុកម្ដាយ ហើយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះដូចជាទូកញ្ចក់ដាក់ខោអាវ ទូរទស្សន៍ និងធុងបាស។ លុះនៅថ្ងៃទី ២៦ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៣និង៣០នាទី ជនសង្ស័យបានស្រែកឡូឡា និងរករឿងឪពុកម្តាយម្តងទៀត ហើយបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះម្ដងទៀតដូចជាទូកញ្ចក់ដាក់សម្ភារៈកៅអីជ័រពណ៌ក្រហមពេលវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះរួច សង្ស័យបានទៅវាយជនរងគ្រោះចំនួន០១ដៃចំស្មាខាងឆ្វេងថែមទៀត។
ពេលទទួលបានពាក្យបណ្ដឹងពី ប្រពន្ធជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យយកមកប៉ុស្តិដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបំភ្លេចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងផ្ទះពិតប្រាកដមែន។
កន្លងមកជនសង្ស័យធ្លាប់ ត្រូវបានឪពុកម្តាយយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនឱកាសខ្ញុំនៅរាជធានីភ្នំពេញម្តងរួចមកហើយ។
បច្ចុប្បន្នជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់