ព័ត៌មានជាតិ

ជេរប្រមាថអ្នកកាសែត ក្រោយពីស្រវឹងស្រាបើករថយន្ដបង្កគ្រោះថ្នាក់

ភ្នំពេញ: បុរសម្នាក់ស្រវឹងជោកជាំបានបើករថយន្ដលឿនដូនហោះ បោះពួយបុកនិងកិនស្រ្ដីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយជ្រុលទៅទូATM បន្ទាប់មកបុរសរូបនោះបានជេរប្រមាថអ្នកសារព័ត៌មានយ៉ាងចាស់ដៃ ខណ:ចុះទៅយករូបភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤និង៣០យប់ទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចរង្វងមូលព្រះអង្គជូនណាត តាមបណ្ដោយសុធារស់ កែងនិងផ្លូវ ព្រះសីហនុ សង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេ រថយន្ដ ហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ខេរភូមិន្ទ 2-3985 បើកដោយបុរសស្រវឹងជោកជាំម្នាក់ និងនារីរូបស្រស់ម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះសីហនុ ក្នុងទិសដៅពី លិចទៅកើត ក្នុងល្បឿនលឿន ដូចហោះ ខណ:ដែលមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូត ទៅបុកកិនលើស្រ្ដីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយក៏ជ្រុលទៅបុក ទូ ATM តែម្ដង។

ក្រោយកើតហេតុស្ដ្រីដែលរងរបួសធ្ងន់ខាងលើ ត្រូវបានរថយន្ដសាមុយដឹកទៅមន្ទីរពេទ្យ ចំណែកបុរសបង្កខាងលើត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយរថយន្ដបង្កខាងលើត្រូវបានសមត្ថកិច្ច ស្ទួចទៅការិយាល័យនគរបាលចរាចរណ៍ក្រុងភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

//youtu.be/RSCfsz2jy04

photo_2016-08-12_07-15-20

photo_2016-08-12_07-15-24

photo_2016-08-12_07-15-30

photo_2016-08-12_07-15-34

photo_2016-08-12_07-49-54

photo_2016-08-12_07-49-59

photo_2016-08-12_07-50-02

photo_2016-08-12_07-50-12

photo_2016-08-12_07-15-201

មតិយោបល់