ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូដួល បណ្ដាលឲ្យស្លាប់ នៅខេត្តកោះកុង

កោះកុងៈ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២និង០០នាទីយប់ ចំណុចភូមិចាំយាមឃុំប៉ាក់ខ្លង
មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ហើយបានស្លាប់ ។

ជនរងគ្រោះឈ្មោះ ផៃ ដឿន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

បច្ចប្បន្ន សពត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់