ប៉ៃលិនៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃអាទិត្យ ០១កើត ខែចេត្រ ឆ្នាំ ជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២១ មានករណីបាត់ម៉ូតូចំនួន ០១ករណី នៅចំណុចភូមិថ្នល់កែង ឃុំ អូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ូច ស៊ីថា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានបាត់ម៉ូតូម៉ាក wave ពណ៌ខ្មៅ មានស្លាកលេខៈ ភ្នំពេញ 1AM-9572 ។
ដោយ ម្ចាស់ម៉ូតូបានភ្លេចម៉ូតូទុកនៅខាងក្រៅផ្ទះមួយយប់ ដោយបានទុកសោនៅជាប់និងម៉ូតូលុះដល់ព្រឹកឡើងទើបដឹងថាបាត់ម៉ូតូ។
បច្ចុប្បន្ន កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកុំពុងស្រាវជ្រាវស៊ើបអង្កេតរកជនសង្ស័យដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕



មតិយោបល់