ព័ត៌មានជាតិ

ភ្លៀងលាយរន្ទះមួយមេធំ ឆក់យកជីវិតមនុស្ស២នាក់នៅស្រុកពារាំង

ព្រៃវែងៈ មួយថ្ងៃ រន្ទះបាញ់ចំនួន 2លើក ស្ថិតនៅឃុំកំពង់ពពិល និងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ដែលកើតហេតុលើកទី១ នៅវេលាម៉ោង៣និង០០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចកែងពោធិ៍តានប់ខាងត្បូង ភូមិពារាំង ឃុំរាប ស្រុកពារាំង ដែលជនរងគ្រោះ មានឈ្មោះ លន់ វិន ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិពារាំង ត្រូវរន្ទះបាញ់ បណ្តាលឲ្យ ស្លាប់។
មូលហេតុ ដោយជនរងគ្រោះ ពេលផ្គរភ្លៀង គាត់ជិះម៉ូតូមកពីមើលឈូក។

ករណីទិ២កើតហេតុកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ទីតាំងនៅចំណុចបឹងត្រាល ឃុំកំពង់ពពិល ស្រុកពារាំង ដែលជនរងគ្រោះឈ្មោះ សន សឿន ភេទប្រុស អាយុ៦០ឆ្នាំ ទីលំនៅភូមិគគរ ឃុំកំពង់ពពិល ត្រូវរន្ទះបាញ់ បណ្តាលឲ្យ ស្លាប់។
មូលហេតុ ជនរងគ្រោះ ពេលផ្គរភ្លៀងគាត់កំពុងនៅចាំឈូក។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ពេទ្យមណ្ឌលសុខភាព បានស្រាវជ្រាវត្រួតពិនិត្យឃើញថា សាកសពទាំង ២នាក់ ខាងលើនេះ ពិតជាត្រូវរន្ទះបាញ់ ក្នុងពេលផ្គរភ្លៀងពិតប្រាកដ៏មែន រួចប្រគល់ជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់