ព័ត៌មានជាតិ

ចាប់ពីថ្ងៃស្អែកព្រឹកវេលាម៉ោង ៦:០០តទៅ ស្ពានព្រះមុនីវង្សចាស់ នឹងដាក់អោយចរាចរជាធម្មតាឡើងវិញ

ចាប់ពីព្រឹកមកដល់ល្ងាចម៉ោង ១៨:00នេះ ស្ថានភាពចរាចរលើស្ពានព្រះមុនីវង្សថ្មីមានភាពល្អប្រសើរ មិនមានការកកស្ទះឡើយ។
ខណៈនេះដែរការដ្ឋានអ៊ុតកៅស៊ូស្រទាប់ទី១លើស្ពានព្រះមុនីវង្សចាស់ បានបញ្ចប់ ១០០% ហើយការអ៊ុតកៅស៊ូស្រទាប់ទី២នឹងបន្តចាប់ពីយប់នេះរហូតដល់ព្រឹកព្រលឹមនឹងបញ្ចប់ទាំងស្រុង។
ចាប់ពីថ្ងៃស្អែកព្រឹកវេលាម៉ោង ៦:០០តទៅ ស្ពានព្រះមុនីវង្សចាស់ នឹងដាក់អោយចរាចរជាធម្មតាឡើងវិញ។
សូមអរគុណចំពោះការយោគយល់អធ្យាស្រ័យ ។

 

 

ប្រភព៖ ទទក

មតិយោបល់