ព្រះសីហនុៈ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ វេលាម៉ោង ១ និង៣០នាទីរសៀល មានករណីជនបរទេសម្នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បន្ទាប់ពីពិនិត្យឃើញមានមេរោគច្រើនពេកក្នុងឈាម។
ជនរងគ្រោះឈ្មោះ MARIO SCAFATIភេទ ប្រុស អាយុ ៤៩ឆ្នាំ សញ្ជាតិអាលឺម៉ង់កាន់លិខិតឆ្លងដែនលេខ C8VGK4F9T ដោយមកស្នាក់នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅ ក្រុម02 ភូមិ4 សង្កាត់4ក្រុង ខេត្តព្រះសីហនុ ។
បើតាមការផ្តល់ព័ត៌មានរបស់ម្ចាស់បន្ទប់ជួល ដែលមានឈ្មោះ ស៊ុន ណៃអ៊ាង សញ្ជាតិ ខ្មែរ បានឲ្យដឹងថា ដោយមានអាការៈ មិនស្រួលខ្លួន អស់កំលាំងជនរងគ្រោះ(សាកសព) ក៏បានឲ្យម្ចាស់ផ្ទះខាងលើជូនទៅមន្ទីរពេទ្យ នៅម៉ោង២រសៀលនាថ្ងៃទី១៤សីហា រហូតដល់ម៉ោង៨ និង១០នាទីយប់ ថ្ងៃខែឆ្នាំដដែលទើប ដឹងថាគាត់ ស្លាប់ បាត់ទៅ ។
បើតាមការបញ្ជាក់របស់លោក សឹម ភក្តី គ្រូពេទ្យព្យាបាលបានឲ្យដឹងថាសាកសព ស្លាប់ដោយមេរោគ ក្នុងឈាមច្រើន ។ បច្ចុប្បន្នសាកសពត្រូវបានត្រូវដឹកទៅរក្សារទុកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក) ដើម្បីរងចាំការសម្រេច ពីក្រុមគ្រួសារ និងស្ថានទូតមកទទួល៕
មតិយោបល់