ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់នៅលើម៉ូតូកង់បី បង្កការភ្ញាក់ផ្អើលកើតឡើង ដល់ពលរដ្ឋនិងសមត្ថកិច្ច

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៦ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច បុរសម្នាក់បានដេកស្លាប់នៅលើម៉ូតូកង់បី ដោយមិនដឹងមូលហេតុ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ដើម្បីពិនិត្យ ធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់