ព័ត៌មានជាតិ

បើកម៉ូតូរទេះឆ្លូងបញ្ច្រាសផ្លូវ បុកជាមួយរថយន្ត បណ្តាលឲ្យរបួសនិងខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលម៉ូតូរម៉កបើកបញ្ច្រាសទិស បុកជាមួយរថយន្តលុចស៊ីស បណ្ដាលរងការខូចខាត និងរងរបួសម្នាក់ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅក្បែរស្ពានអាកាស រង្វង់មូលចោមចៅ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ គាត់បានបើកម៉ូតូរ៉ឺម៉កប្រភេទលក់អីវ៉ាន់ ដែលពាក់ស្លាកលេខតាកែវ 1G-2712 ធ្វើដំណើរបញ្ច្រាសទិសពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏មានរថយន្តលុចស៊ីសស LX470 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2M- 0999 ដែលធ្វើដំណើរស្របទិសពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាបណ្ដាលឲ្យភាគីខាងម៉ូតូរ៉ឺម៉ក រងរបួសបញ្ជូនទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញ ចុះធ្វើការវាស់វែងយករក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់