ព័ត៌មានជាតិ

បុរសម្នាក់ដើរធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យលិចលង់ស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំ: នៅវេលាម៉ោង២១និង០០នាទីយប់ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១ មានករណីលង់ទឹក០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ទីតាំងស្ថិតត្រង់ចំណុចតំបន់អូរសំណាបខាងត្បូង ភូមិជាយសំពៅ ចំម្ងាយប្រហែល ១.០០០ ម៉ែត្រក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ឆ្នាំង ។

សពជនរងគ្រោះឈ្មោះ ធឿង ធឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ។

មូលហេតុ៖ ស្រវឹងស្រាដើរធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យលង់ស្លាប់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសព ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រឡាយពិតប្រាកដមែន ហើយបានធ្វើកំណត់ហេតុប្រគល់សពទៅ សាច់ញាតិក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់