ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូបើកបុកកង់ខណៈដែលកំពុងបណ្តើរកាត់ទទឹងដើម្បីឆ្លងផ្លូវបណ្ដាលអោយរងរបួសធ្ងន់ស្រាលចំនួន ៣ នាក់។
ហេតុការខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខហ្គារ៉ាសសាំង PTT ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញម៉ូតូឌ្រីមសង់ឆ្នាំ២០១៣ មួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 1D-1100 ជិះគ្នា ២នាក់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុមានស្ត្រីម្នាក់ បានបណ្ដើរកង់ឆ្លងផ្លូវទិសដៅពីជើងមកត្បូង បណ្ដាលឲ្យបុកយ៉ាងពេញទំហឹង ដួលអូសជាច្រើនម៉ែត្រ និងរងរបួសធ្ងន់ស្រាលទាំងសងខាងចំនួន ៣នាក់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញចរាចរណ៍ បានចុះដល់ទីតាំងកើតហេតុធ្វើការវាស់វែង យកសម្ភារៈទាំងសងខាងរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕






មតិយោបល់